top of page
Mbaqqe និយាយត្រង់ៗថា បើចេញពី PSG មានតែក្លិបមួយនេះគត់ដែលខ្ញុំនឹងទៅលេង
កក្កដា ទី២០ ២០២៣, ១១:១៧:៥៧ ព្រឹក
Kylian Mbaqqe ប្រាប់ថា ប្រសិនបើខ្លួនច ាកចេញពី Paris Saint-Germain នៅរដូវក្តៅកន្លងទៅ ក្លឹបតែមួយគត់ដែលគាត់ចង់ចូលរួមគឺ Real Madrid ។

កីឡាករសញ្ជាតិបារាំងរូបនេះ មានបំណងចង់ចាកចេញពី PSG នៅរដូវក្តៅមុន ខណៈ Los Blancos បានដាក់សំណើរជាច្រើនដងនៅមុនថ្ងៃផុតកំណត់នៃការផ្ទេរ ប៉ុន្តែត្រូវបានក្លិបយក្សបារាំងច្រាន ចោលជានិច្ចពីក្លឹប Real Madrid បើទោះបីជាក្រុមស្ដេចស ផ្ដល់ជូនក្នុងតម្លៃដ៏ខ្ពស់ក៏ដោយ។
ខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Mbappe បានប្រាប់ការសែតបារាំង L’Equipe និង RMC នៅក្នុងបទសម្ភាសន៍មួយថា៖ “ប្រសិនបើខ្ញុំចាកចេញនៅរដូវក្តៅនេះ វានឹងសម្រាប់តែ Real Madrid ប៉ុណ្ណោះ”។
គួរជម្រាបជូនថា PSG បានបដិសេធសំណើរ ២២០ លានអឺរ៉ូពី Real Madrid ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយ នៃទីផ្សារដោះដូររដូវក្តៅបិទទ្វារ ខណៈខ្សែប្រយុទ្ ធវ័យក្មេងរូបនេះទំនងជានឹងចាកចេញពីក្រុមប៉ារីស ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ៕
bottom of page