top of page
Arsenal និង Aston Villa ដណ្តេីមគ្នាខ្ចីជេីងខ្សែរបម្រើ Philippe Coutinho ពី FC Barcelona
កក្កដា ទី២០ ២០២៣, ១១:៣២:៣៤ ព្រឹក

Arsenal និង Aston Villa ត្រូវបានគេរាយការណ៍មកថា កំពុងប្រជែងក្នុងការខ្ចីជើងខ្សែរបម្រើ Philippe Coutinho ពី FC Barcelona អំឡុងពេលទីផ្សារដេាះដូរកីឡាករបើកនៅខែមករាខាងមុខនេះ។
អតីតសមាជិក Inter Milan និង Liverpool មិនត្រូវបានស្ថិតនៅក្នុងគម្រេាងប្រើប្រាស់របស់គ្រូបង្វឹកថ្មី XAVI ឡើយ ស្របពេលដែលបុរសវ័យ២៩ឆ្នាំកំពុងស្វះស្វែងក្នុងការរកក្លឹបលេងដើម្បីមានឪកាសជាប់ឈ្មេាះនៅក្រុមជម្រើសជាតិប្រេសុីលក្នុងព្រឹត្តិការណ៍ FIFA WORLD Cuq2022 នៅប្រទេសកាតា។
យ៉ា់ងណាក្តី Aston Villa ហាក់បីដូចមានសង្ឃឹម ច្រើនជាងក្រុមកាំភ្លើងធំក្នុងការនាំយកកីឡាករសាំបាមកជួយក្តុមតាមរយះការទាក់ទាងដេាយផ្ទាល់ពីសំណាក់គ្រូបង្វឹក Steven Gerrard ដែលធ្លាប់ជាមិត្តរួមក្រុមចាស់ជាមួយគ្នានៅទឹដី Anfield។
គួរអេាយដឹងថា Philippe Coutinho បានសម្រេចចិត្តចាកចេញពីក្របខណ្ឌ Premier League កាលពីឆ្នាំ២០១៨ដេាយអំឡុងពេល៤ឆ្នាំនៅទឹកដី Camp Nou រូបគេបានបង្ហាញខ្លួនអេាយ FC Barcelona ចំនួន១០៦ប្រកួតតែប៉ុណ្ណេាះដេាយសារតែរបួសញាំញីច្រើនពេក។
bottom of page